អេស្ប៉ាញ៖ ទីបំផុតក្លិប Barcelona អាចស្វែងរកតំណែងលេខ១ ឈរលើកំពូលតារាងវិញបានហើយ ក្រោយឈ្នះក្រុម Sporting Gijon ក្នុងលទ្ធផល ៦-១ ក្នុងជំនួបក្របខ័ណ្ឌបាល់ទាត់លីកកំពូល La Liga របស់ប្រទេសអេស្ប៉ាញ ខណៈដែលក្រុម Real Madrid ស៊ុតតាមស្មើចុងម៉ោង ទៅលើក្រុម Las Palmas ក្នុងលទ្ធផល ៣-៣ ធ្លាក់មកលេខ២វិញ។

ទាក់ទងនឹងការប្រកួតរបស់ Barcelona គួរឲ្យដឹងថា ទាំង៦គ្រាប់នេះធ្វើឡើងដោយកីឡាករ៦រូបផ្សេងៗគ្នា ក្នុងនោះមានដូចជា MSN (Messi, Suzrez និង Neymar) រកបានម្នាក់មួយគ្រាប់ Francisco Alcacer មួយគ្រាប់ Ivan Rakitic មួយគ្រាប់ និងមួយគ្រាប់ទៀតស៊ុតចូលទីខ្លួនឯងដោយកីឡាករ Juan Rodriguez។ ចំនែកឯ ១គ្រាប់របស់ក្លិប Sporting Gijon វិញធ្វើឡើងដោយកីឡាករ Carlos Castro ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Barcelona ៦ Sporting Gijon ១ ។
ក្រោយបញ្ចប់ការប្រកួត៩០នាទី គ្រូបង្វឹករបស់ Barcelona លោក Luis Enrique ក៏បានប្រកាសក្តែងៗជាផ្លូវការផងដែរថា លោកនឹងដើរចេញពីក្លិប Barcelona លាលែងពីតំណែងជាគ្រូបង្វឹកនាពេលបញ្ចប់រដូវកាលនេះ។ 

ក្រឡេកមកមើលការប្រកួតមួយគូទៀត Real Madrid បានតាមស្មើក្រុម Las Palmas យ៉ាងប្រផិតប្រផើយនៅចុងម៉ោង ក្នុងលទ្ធផល ៣-៣ នៅកីឡដ្ឋាន Santiago Beunabeu ។
ទាក់ទងនឹងការប្រកួត Real បានមានឱកាសនាំមុខដោយកីឡាករ Isco នៅនាទី៨ តែត្រូវក្រុមភ្ញៀវនាំមុខ៣គ្រាប់តាមពីក្រោយវិញ។ មិនតែប៉ុណ្ណោះ Bale ថែមទាំងទទួលបានក្រហមទៀតផងនៅដើមតង់ទីពីរនាទី៤៧ ធ្វើឲ្យ Real កាន់តែយ៉ាប់យឺន។
តែយ៉ាងណាមិញ ចុងក្រោយ Real បានព្យាយាមស្វែងរកគ្រាប់បាល់រហូតទាល់តែបានសម្រេច ដោយ២គ្រាប់តាមស្មើពីក្រោយធ្វើឡើងនៅចុងម៉ោង ដែលជាថ្វីជើងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទាំង២គ្រាប់ ធ្វើឲ្យលទ្ធផលបញ្ចប់៩០នាទី Real Madrid ៣-៣ Las Palmas ។
ថ្វីត្បិតតែ Real Madrid ទទួលបានលទ្ធផលស្មើ ធ្លាក់មកលេខ២ក៏ពិតមែន ប៉ុន្តែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ដែលអាចឲ្យ Real Madrid នឹងមានឱកាសហក់ឡើងលើកំពូលតារាងវិញ ប៉ុន្តែចំណាត់ថ្នាក់បណ្តោះអាសន្នបច្ចុប្បន្ននេះ Barcelona កំពុងនាំមុខក្នុងលីក៕ 

៦-១ យប់មិញ Barcelona ឡើងឈរលេខ១វិញ ក្រោយឈ្នះ ៦-១ យប់មិញ ខណៈ Real................

No comments:

Post a Comment